បិទបញ្ចប់ការស្រាវជ្រាវករណីជួញដូរគ្រឿងញៀនជិត1 តោននៅខេត្តព្រះសីហនុក្រោយឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចិន,ចិនតៃវ៉ាន់និងខ្មែរចំនួន 10 នាក់
ខេត្តព្រះសីហនុ÷ក្រុមឧក្រិដ្ឋជនចិន,ចិនតៃវ៉ាន់និងខ្មែរសរុបចំនួន 10 នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តព្រះសីហនុត្រូវបានកម្លាំងនគរបាលជំនាញបិទបញ្ចប់ការស្រាវជ្រាវករណីនេះក្រោយធ្វើការបង្ក្រាបនិងឃាត់ខ្លួនពួកគេយកមកសាកសួរនិងបញ្ជូនខ្លួនព្រមទាំងគ្រឿងញៀនជិត 900 គីឡូក្រាមទៅកាន់សាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី 21 ខែធ្នូឆ្នាំ 2022 នេះដើម្បីចាត់ការតាមច្បាប់។

គួររម្លឹកថាកម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយកាលពីរសៀលថ្ងៃទី 11 ខែធ្នូឆ្នាំ 2022 នៅចំណុចឃ្លាំងជួលមួយកន្លែងស្ថិតនៅក្រុង 9 ភូមិ2សង្កាត់លេខ 1 ក្រុងព្រះសីហនុ។
ប្រភពដដែលបន្តថាក្រុមឧក្រិដ្ឋជនទាំង 10 នាក់ក្នុងនោះមានជនជាតិចិនចំនួន 6 នាក់តៃវ៉ាន់ម្នាក់និងខ្មែរ3នាក់
ទី 1÷ ឈ្មោះZHOU JING BINអាយុ 43 ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសណ្ឋាគារហានហៃស្ថិតក្នុងភូមិ1សង្កាត់លេខ 3 ក្រុង-ខេត្តព្រះសីហនុ។
ទី2÷ឈ្មោះCAI JIAN FONGអាយុ 29 ឆ្នាំកាន់លិខិតឆ្លងដែនលេខ 353 141 470 ស្នាក់នៅមិនពិតប្រាកដ។
ទី3÷ឈ្មោះYE LICHIអាយុ 33 ឆ្នាំស្នាក់នៅក្រុងប៉ោយប៉ែត។
ទី4÷ឈ្មោះYE LICHIអាយុ 36ឆ្នាំមុខរបរកសិករស្នាក់នៅអគារខុនដូស្ថិតក្នុងភូមិ2សង្កាត់លេខ 2 ក្រុង-ខេត្តព្រះសីហនុ។
ទី÷5 ឈ្មោះព្រឹមរាជអាយុ 31 ឆ្នាំមុខរបររត់តាក់ស៊ីស្នាក់នៅមិនពិតប្រាកដ។
ទី 6 ÷ឈ្មោះចាន់រតនាអាយុ 30 ឆ្នាំថ្នាក់នៅក្រុងបាវិត។
ទី 7÷ ឈ្មោះLI PENG FEIអាយុ 24 ឆ្នាំលិខិតឆ្លងដែនលេខEE 26 55874 ស្នាក់នៅក្រុងបាវិត។
ទី 8 ÷ឈ្មោះLIU YANGអាយុ 30 ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅអគារខុនដូស្ថិតក្នុងភូមិ 5 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។
ទី 9÷ ឈ្មោះZHAO BING FEIអាយុ 29 ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅអគារខុនដូស្ថិតក្នុងភូមិ 5 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។
ទី 10 ÷ឈ្មោះពោធិបញ្ញាហៅចៅអាយុ 31 ឆ្នាំមានទីលំនៅមុខក្លិបLVចាស់ស្ថិតនៅភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមានសារធាតុញៀន(កេតាមីន)ទម្ងន់សរុប1.133 គីឡូ 789,11 ក្រាម,តម្រុយសារធាតុញៀន(MDMA)មានទម្ងន់សរុប2គីឡូ 597.5 ក្រាម)សារធាតុគីមីសរុបចំនួន 10 គីឡូ 35 8 ក្រាមសារធាតុគីមីផ្សំទម្ងន់ 500 ក្រាម,សារធាតុគីមីទម្ងន់ 420 ក្រាម,សារធាតុគីមីមិនច្បាស់ទម្ងន់ 448 ក្រាម,ម្សៅគ្រាប់ថ្លាទម្ងន់ 7,,24ក្រាម(មេតាំហ្វេតាមីន),ម្សៅគ្រាប់ពណ៌ទឹកក្រូច(WY)ទម្ងន់3,48ក្រាម(មេតាំហ្វេតាមីន),ម្សៅពណ៌ស្វាយ(MDMA)ទម្ងន់381,28ក្រាម,ម៉ូតូចំនួន2គ្រឿង។
ដោយឡែករថយន្តចំនួន 8 គ្រឿងម៉ាកFORDពណ៌សពាក់ស្លាកលេខ 2BF-7484,TUNDRA ពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-8429,TUNDRAពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2BR-8706,TUNDRAពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AQ-1313,TUNDRAពណ៌សពាក់ស្លាកលេខភ្នំពេញ2BP-7818,LEXUS RX300ពណ៌សពាក់ស្លាកលេខកំពង់ធំ2A-4216,LEXUS CT200H ពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-1872និងHIGHLANDER ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2AK-9067។
បច្ចុប្បន្នជនសង្ស័យទាំង 10 នាក់នេះត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

- Tags :
- ករណីជួញដូរគ្រឿងញៀន