• សៅរ៍ ១៥ សីហា ២០២៦ ០៥:៤២ ព្រឹក

រកឃើញយានយន្តល្មើសចំនួន 443 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅរសៀលថ្ងៃទី 15 ខែធ្នូឆ្នាំ 2022 បានបញ្ជាក់ថាចំនួនគោលដៅសរុប 184 គោលដៅមានយានយន្តចូលគោលដៅចំនួន2.230 គ្រឿងម៉ូតូចំនួន2.015 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 443 គ្រឿងមានម៉ូតូចំនួន 382 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39.អនក្រ.បកនៅទូទាំងប្រទេស។ដោយឡែកក្នុងរយៈពេល 15 ថ្ងៃ(ថ្ងៃទី 1-15 ខែធ្នូ)ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន 23.439 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន4.784 គ្រឿងម៉ូតូមានចំនួន 4.237 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39 អនក្រ.បកនៅទូទាំងប្រទេស។របាយការណ៍ដដែលបានវាយតម្លៃរយៈពេល 15 ថ្ងៃនៅខែធ្នូនេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ