នគរបាលស្រុកព្រះនេត្រព្រះ អមដំណើរឯកឧត្តម អ៊ុំ រាត្រី ចុះពិនិត្យស្ថានភាពទឹក និងនាំយកស្បៀងអាហារទៅចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅឃុំទឹកជោ
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើននាក់ រួមជាមួយកម្លាំងប្រជាការពារ អមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយស្បៀងអាហារ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ស្ត្រីទើបឆ្លងទន្លេ និងចាស់ជរា នៅឃុំទឹកជោ ស្រុកព្រះនេត្រព្រះ។
សូមបញ្ជាក់ថា ទឹកជោរជាឃុំដែលទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងនោះភូមិទឹកជោរចំនួន១០គ្រួសារ និងនៅភូមិថ្មីចំនួន២២គ្រួសារ ក្នុង១គ្រួសារទទួលបាន ១-ឃីតអនាម័យសំរាប់ស្ត្រី១ ២-ត្រីខ ១យួរ ៣-មី ១០កញ្ចប់ និង ថវិការមួយចំនួន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការសោកស្តាយចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។ លោកក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ មានបើអ្វីកើតឡើងជាយថាហេតុសូមរាយការណ៍ជូនអាជ្ញាធរ និង កងកម្លាំងឲ្យបានឆាប់បំផុត៕.jpeg)

.jpeg)
- Tags :
- ទឹកជំនន់