• អាទិត្យ ១៦ សីហា ២០២៦ ០៥:៥៦ ព្រឹក

ចាប់ខ្លួនជនសង្ស័យ6នាក់ធាក់ប្លន់យកម៉ូតូ

កណ្តាល÷ជនសង្ស័យ6នាក់ក្នុងចំណោមបក្ខពួក7នាក់ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាលសហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី3ខែមិថុនាឆ្នាំ2024ក្នុងករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សាក្រោមរូបភាពធាក់ប្លន់យកម៉តូពីជនរងគ្រោះជសសន្តិសុខរដ្ឋាករទឹកម្នាក់ខណ:កំពុងជិះម៉ូតូតាមដងផ្លូវកាលពីថ្ងៃទី29ខែឧសភាឆ្នាំ2024វេលាម៉ោង 4និង50នាទីព្រឹកចំណុចលើផ្លូវជសតិលេខ6ស្ថិតនៅភូមិឡឥដ្ឋឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថាជនរងគ្រោះឈ្មោះម៉ីចាន់រ៉នភេទប្រុសអាយុ44ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខរដ្ឋាករទឹកមានទីលំនៅសព្វថ្ងៃភូមិស្វាយស្រណោះឃុំរកាអារស្រុកកងមាសខេត្តកំពង់ចាមរងរបួសបាក់ឆ្អឹងកដៃខាងស្ដាំចំនួន1កន្លែង,របួសកែងដៃស្តាំចំនួន2កន្លែង,របួសដៃឆ្វេងចំនួន1កន្លែង,របួសក្បាលជង្គង់ទាំងសងខាង,របួសកែងដៃឆ្វេងចំនួន1កន្លែង។

ចំណែកជនសង្ស័យចំនួន7 នាក់

1-ឈ្មោះផលសុវណ្ណរាជភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស។(ឃាត់ខ្លួន)មានទីលំនៅភូមិ3សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

2-ឈ្មោះថុនវីរៈបុត្រភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។(ឃាត់ខ្លួន)មានទីលំនៅភូមិដើមគរសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

3-ឈ្មោះសេកសុធារិទ្ធហៅអ៊ីងភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។(ឃាត់ខ្លួន)មានទីលំនៅភូមិ1សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

4-ឈ្មោះម៉ានហ៉ើរ៉ូនភេទប្រុសអាយុ15ឆ្នាំជនជាតិខ្មែរឥស្លាមមុខរបរសិស្ស។(ឃាត់ខ្លួន)មានទីលំនៅភូមិ3សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

5-ឈ្មោះមាសគាកាណូហៅតូភេទប្រុសអាយុ18ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។(ឃាត់ខ្លួន)មានទីលំនៅភូមិឡូ3សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

6-ឈ្មោះកៅកងភេទប្រុសអាយុ15ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។(ឃាត់ខ្លួន)មានទីលំនៅសព្វថ្ងៃសង្កាត់គីឡូម៉ែត្រលេខ9ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

7-ឈ្មោះមករាភេទប្រុស(គេចខ្លួន)។

សម្ភារៈបាត់បង់រួមមាន÷
1-ម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅស៊េរីឆ្នាំ2022លេខម៉ាស៊ីន61 89982ពាក់ស្លាកលេខកំពង់ចាម1AB-8008ចំនួន 1 គ្រឿង។

វត្ថុតាងចាបយករួមមាន÷
1-ម៉ូតូម៉ាកSuzuki Nexសពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ1KN-5723ចំនួន1គ្រឿងរបស់ជនសង្ស័យឈ្មោះផលសុវណ្ណរាជ(មធ្យោបាយធ្វើសកម្មភាព)។
2-ទូរសព្ទម៉ាកiphone12 ពណ៌ក្រហមចំនួន1គ្រឿង(របស់ជនសង្ស័យឈ្មោះម៉ានហ៉ើរ៉ូន)
3-ទូរសព្ទម៉ាកiphone11 ពណ៌បៃតង1គ្រឿង(របស់ជនសង្ស័យឈ្មោះមាសគាកាណូ)
4-ទូរសព្ទម៉ាក iphone 7 ពណ៌ទឹកមាសចំនួន1គ្រឿង(របស់ជនសង្ស័យឈ្មោះកៅកង)។

ករណីនេះជំនាញនិងប៉ុស្តិ៍កំពង់កសាងសំណុំរឿងដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ