• អាទិត្យ ១៦ សីហា ២០២៦ ១៣:២៤ ល្ងាច

ឃាត់ខ្លួនមនុស្ស68នាក់ក្នុងបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀន

ភ្នំពេញ÷តាមកាមបញ្ជាក់ពីនាយឧត្តមសេនីយ៍ខៀវសុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងនៅថ្ងៃទី5ខែមិថុនាឆ្នាំ2024 នេះថា÷កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសបានចុះស្រាវជ្រាបបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន68នាក់ក្នុងបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀននៅទូទាំងប្រកាលពីថ្ងៃទី4ខែមិថុនាឆ្នាំ2024។

អ្នកនាំពាក្យរូបនេះបានថ្លែងបញ្ជាក់ថាក្នុងចំណោមជនសង្ស័យទាំង68នោះមាន55នាក់ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន17ករណីនិងឃាត់ជនសង្ស័យ13នាក់ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ10ករណី។

នាយឧត្តមសេនីយ៍ខៀវសុភ័គក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តន៍នូវពាក្យស្លោក"3កុំ1រាយការណ៍"ដែលមានន័យថា"កុំពាក់ព័ន្ធកុំអន្តរាគមន៍កុំលើកលែងក្នុងបទល្មើសនានានិងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗទៀត"ដែលកើតមានឡើង។

ជាមួយគ្នានេះលោកអ្នកនាំពាក្យបានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសនិងបម្រើប្រជាពលរដ្ឋផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ