• សៅរ៍ ១៣ មិថុនា ២០២៦ ០១:៣៩ ព្រឹក

កម្លាំងសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បង្ក្រាបករណីក្មេងទំនើង និងឃាត់ខ្លួនបានចំនួន០៩នាក់ជាបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី

ខេត្តពោធិ៍សាត់៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​ ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២៣ៈ៤០នាទី ក្រោមបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចេញល្បាតក្នុងភូមិសាស្រ្ត ដល់ចំណុចកែងហាង២៥០០ ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនក្រុមក្មេងទំនេីងបានចំនួន០៩នាក់ និងវត្តុតាងមួយចំនួន ដូចខាងក្រោម៖ ១.ឈ្មោះ ទត ចដរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់។ ២.ឈ្មោះ សណ មករ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ.សង្កាត់.ជាមួយគ្នា។ ៣.ឈ្មោះ ល ឡង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង។ ៤.ឈ្មោះ លង ឡ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិ.ឃុំ.ជាមួយគ្នា។ ៥.ឈ្មោះ សយ បធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ.ឃុំ.ជាមួយគ្នា។ ៦.ឈ្មោះ គន សហ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ.ឃុំ.ជាមួយគ្នា។ ៧.ឈ្មោះ គន សរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ.ឃុំ.ជាមួយគ្នា។ ៨.ឈ្មោះ ឯ លឈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក រស់នៅភូមិ.ឃុំ.ជាមួយគ្នា។ ៩.ឈ្មោះ ប កដ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចំការតាពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង។ +វត្ថុតាងដកហូតបានរួមមាន: ១.កាំបិតផ្កាក់ ចំនួន០១ដេីម ២.កាំបិតប៉ាំងតោ ចំនួន០១ដេីម ៣.ដាវកែឆ្នៃ ចំនួន០១ដេីម ៤.ទូរស័ព្ទ ចំនួន០៤គ្រឿង បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចធ្វេីការឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដេីម្បីចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ