• ព្រហស្បតិ៍ ១៥ តុលា ២០២៦ ០៨:០៨ ព្រឹក

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដង្ហែក្បួនកាន់បដាអប់រំបញ្ហាគ្រឿ ងញៀន

ភ្នំពេញ÷អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធជាអគ្គលេខាធិការបានដឹកនាំយុវជនកាយ រិទ្ធនិងកាកបាទក្រហមកម្ពុជាអង្គការក សាងខាណានិងHACCចុះផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀនដល់សាធារណ ជនមកចូលរួមលេងកម្សាន្តនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះ ព្រះខែអកអំបុកនៅរាជធានីភ្នំពេញរយៈ ពេល 3 ថ្ងៃ។ ការជួញដូរចែកចាយនិងការប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់ប្រើប្រាស់គ្រឿងញៀនបំផ្លាញការសិក្សានិងជីវិតស្រស់ថ្លារបស់យុវវ័យនិងអ្វីៗដើម្បីប្រជា ជនជាចម្បងបញ្ឈប់ការរើសអើងនិងមា ក់ងាយអ្នកញៀនគ្រឿងញៀនពង្រឹងការ ងារអប់រំបង្គារទាំងនេះគឺជាសារអប់រំរប ស់យុវជនកាយរិទ្ធកម្ពុជានិងកាកបាទ ក្រហមកម្ពុជានិងអង្គការដៃគូធ្វើការផ្សព្វ ផ្សាយអប់រំយុវជនទៅកាន់សាធារណជ ននិងមហាជនក្នុងព្រះរាជពិធីបុណ្យអុំ ទូកចាប់ពីថ្ងៃទី 26 ដល់ 28 ខែវិច្ឆិកាឆ្នាំ 2023។ លោកឧត្តមសេនីយ៍ឯកលឹមតុងហួតប្រ ធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនា ក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋា នអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ នបានឲ្យដឹងថ្ងៃទី 26 ខែវិច្ឆិកាឆ្នាំ 2023 នេះថាក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯកថោងសុគន្ធាអគ្គលេខាធិការរងលោកបានដឹកនាំក្រុមយុវជននិងបុគ្គលិកដើរផ្សព្វផ្សាយក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល 3 ថ្ងៃមានក្រុមយុវជនកាយរិទ្ធកម្ពុជានិងកាក បាទក្រហមកម្ពុជា 300 នាក់ចុះអប់រំលើកពាក្យស្លោកនិងអានសារអប់រំស្ដីពីផលប៉ះពាល់និងគ្រោះថ្នាក់នៃការប្រើប្រា ស់គ្រឿងញៀននិងនៅតាមគោលដៅសំខាន់ៗ។ នោះឧត្តមសេនីយ៍ឯកលឹមតុងហួតបានបញ្ជាក់ថាមន្ទីរអប់រំយុវជននិងកីឡារាជ ធានីភ្នំពេញអង្គការកសាងខាណាHacc បានសហការជាមួយអាជ្ញាធរជាតិប្រយុ ទ្ធប្រឆាំងគ្រឿងញៀនតាមរយៈបញ្ជូនក្រុ មយុវជននិងបុគ្គលិកមកចូលរួមផ្សព្វផ្សា យបញ្ហាគ្រឿងញៀនក្នុងគោលបំណងផ្ដល់នូវចំណេះដឹងដល់សាធារណៈជនពីគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន"សូមអរគុណចំពោះមន្ទីរអ ប់រំយុវជននិងកីឡារាជធានីភ្នំពេញដែលបានជួយផ្ដល់កម្លាំងយុវជនកាយរិទ្ធកាក បាទក្រហមក្នុង1ថ្ងៃ100នាក់មានរយ:ពេល3ថ្ងៃសរុប300នាក់និងអង្គការដៃគូ100នាក់និងLOLCឧបត្ថម្ភការបោះពុម្ពផ្សាយដើម្បីចូលរួមអប់រំផ្សព្វផ្សា យពីបញ្ហាគ្រឿងញៀនក្នុងឱកាសបុណ្យ អុំទូក 2023 នេះ។ សម្រាប់នៅក្នុងឱកាសបុណ្យអុំទូកនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានសហការជាមួយក្រុមប្រគំតន្ត្រីធំៗទាំងអស់ដើម្បីឲ្យវិធីករ,ពិធីការិនីជួយផ្ស ព្វផ្សាយអប់រំនូវសារអប់រំពីគ្រឿងញៀន ផងដែរ។ ចំពោះការផ្សព្វផ្សាយអប់រំបញ្ហាគ្រឿង ញៀនដល់អ្នកមកចូលរួមលេងកម្សាន្តព្រះរាជពិធីបុណ្យអុំទូកនេះគឺស្របទៅ តាមឆន្ទៈមោះមុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំ ងគ្រឿងញៀនក្នុងនីតិកាលទី 7 នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ