• អាទិត្យ ១៦ សីហា ២០២៦ ០៨:៣១ ព្រឹក

ពីព័រណ៍ស្ដីពី"វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច"

ភ្នំពេញ÷នាយកដ្ឋានស្រាវជ្រាវបណ្ដុះ បណ្ដាលនិងផ្សព្វផ្សាយបានរៀបចំពិព័ណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរព្រះនរោត្ត មសីហនុ-អង្គរយៈពេលខ្លីចាប់ពីថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2023 នេះរហូតដល់ថ្ងៃទី23 ខែកុម្ភៈឆ្នាំ 2024 ដើម្បីតាំងបង្ហាញវត្ថុបុ រាណចំនួន 18 ដែលសិតពីលោហៈមានសំឹទ្ធិ,ទង់ដែង,និងដែកព្រមទាំងកុលាល ភាជន៍1ប្រភេទជាឆ្នាំងដីដែលមានព្រះពុ ទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផងមា នប្រភពមកពីប្រាសាទមេបុណ្យខាង លិច។នេះបើយោងតាម÷នាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជា ក់ឲ្យដឹងនៅថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ2023។ វត្ថុសិល្បៈទាំងអស់នេះគឺជាលទ្ធផលនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅ ទីនោះក្នុងចន្លោះឆ្នាំ 2012 ដល់ 2018។ បន្ទាប់ពីបានជួសជុលថែទាំឲ្យមានសុវត្ថិ ភាពទើបយកមកដាក់តាំងបង្ហាញឲ្យភ្ញៀវជាតិ-អន្តរជាតិ,សិស្ស,និស្សិតបានស្គាល់ព្រមទាំងផ្តល់ឱកាសដល់ការងារ សិក្សាស្រាវជ្រាវនានាផង។ បើយោងតាមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថាវត្ថុបុរាណឬសមុច្ច័យចំ នួន18 នេះខ្លះប្រហែលជាអាចមានអាយុ កាលដំណាលគ្នានឹងប្រាសាទមេបុណ្យខាងលិចក្នុងចន្លោះព្រះបាទសូរ្យវរ្ម័នទី1 និងព្រះបាទឧទ័យាទិត្យទី2ពោលគឺក្នុងសម័យអង្គរ។ចំណែកភាជន៍ដែលមានរូបពុទ្ធបដិមានៅក្នុងវិញអាចប្រហែលជាស្ថិតក្នុងសម័យក្រោយអង្គរឬក្រោយនោះទៀតក៏ថាបាននេះបើផ្អែកលើប្រភេ ទរូបរាងនៃភាជន៍និងបរិបទរបស់រូបបដិ មា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ