• អាទិត្យ ១៦ សីហា ២០២៦ ០៤:៣៧ ព្រឹក

អ្នកសាព័ត៌មានរៀនការពារខ្លួនពីការវាយ ប្រហារឬបោកប្រាស់តាមបណ្តាញសង្គម

ភ្នំពេញ÷អ្នកសារព័ត៌មានជិត 100 នាក់បានរៀនពីរបៀបការពារខ្លួនពីការវាយប្រ ហារការគំរាមកំហែងតាមអ៊ីនធឺណិតនិងការបោកប្រាស់តាមបណ្ដាញសង្គមនៅជុំវិញពិភពលោក។ លោកពុយគាប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនបត្រនាល្ងាចថ្ងៃព្រហស្បតិ៍នេះថា"នេះជាវគ្គបណ្ដុះ បណ្ដាលសម្រាប់អ្នកសារព័ត៌មានលើកទី 2 ហើយក្នុងរយៈពេល 2 ខែលើប្រធានបទ" ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រ កបដោយប្រសិទ្ធភាពនិងសុវត្ថិភាព"ដោយផ្តោតសំខាន់លើ"ហានិភ័យថ្មីៗនិងការគំរាម កំហែងតាមអ៊ីនធឺណិត,ចេះការពារសុវត្ថិ ភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/អ៊ីមែលនិងបណ្តាញព័ត៌មានសង្គម,ចការពារឯកជនភាពនិងទិន្នន័យផ្ទាល់ខ្លួននិងចការពារខ្លួនពីការវាយប្រហារឬបោកប្រាស់តាមអនឡាញ"។

វគ្គបណ្ដុះបណ្ដាលខាងលើត្រូវបានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែងនិងផ្តល់គ្រូឧទ្ទេសនាមជំនាញៗដើម្បីធានាថាក្រោយសិក្សាចប់នឹងយកទៅអនុវត្ត៍ដោយប្រសិទ្ធភាព។ លោកពុយគាបានថ្លែងថា"អ្នកសារព័ត៌មានរៀបបាននឹងកងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បណ្ដាញសង្គមដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន"។អ្នកសារព័ត៌មានក៏ត្រូវបានបំប៉នបន្ថែ មលើចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីថត,កាត់តវីដេអូតាមទូរស័ព្ទដៃការEditរូប ថតដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃនិងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម(Messenger,Teleram,What'sApp។ល។

លោកពុយគាបានវាតម្លៃខ្ពស់ទៅលើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលលោកប្រៀបប្រដូចក្រសួងមួយនេះទៅនឹង"កូន ក្រមុំដ៏ស្អាត"ដែលស្ថាប័នណាក៏ត្រូវការចង់នែបនិត្យជាមួយក្នុងការប្រតិបត្តិការងារឲ្យលឿនរហ័សនិងប្រកបដោយសុវត្ថិភាពនាសម័យឌីជីថល។ អ្នកសារព័ត៌មានដែលមានបំណងចង់បន្ថែម ចំណេះដឹងនិងជំនាញលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិ ទ្ធភាពនិងសុវត្ថិភាពអាចទំនាក់ទំនងមកក្លិបអ្នកកាសែតកម្ពុជាដើម្បីក្លិបស្នើទៅលោករដ្ឋ មន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោកបណ្ឌិតជាវ៉ាន់ដេតដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តទៀតដោយឥតគិតថ្លៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ