• អាទិត្យ ១៦ សីហា ២០២៦ ១៥:៣៥ ល្ងាច

សម្ដេចតេជោហ៊ុនសែនស្នើឲ្យបុរីបញ្ឈប់ករណីរឹបអូសផ្ទះអ្នកទិញជាបន្ទាន់និងឲ្យស្រង់ទិន្នន័យនៃករណីរឹបអូសផ្ទះនេះជូនសម្តេច

កំពង់ឆ្នាំង÷សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្នើទៅម្ចាស់បុរីទាំងអស់ឲ្យបញ្ឈប់នូវសកម្មភាពរឹបអូសផ្ទះអ្នកទិញនិងបញ្ជាទៅរដ្ឋមន្ត្រីសេ ដ្ឋកិច្ចពិនិត្យមើលករណីនេះ។ ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត 2 ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំងថ្ងៃទី 9 ខែមិថុនាឆ្នាំ 2023 នេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាការដករហូតផ្ទះរបស់អតិថិជនដែលបានបង់ហើយមិនអាចបំពេញតាមកាតព្វ កិច្ចបានវានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ សម្ដេចតេជោហ៊ុនសែនស្នើឱ្យមានវិធានការរៀបចំឥណទានថ្មីឡើងវិញឬក៏ពន្យារពេលនៃការបង់ប្រាក់ហើយក្នុងករណីដែលរឹប អូសផ្ទះពីអ្នកទិញរួចហើយសូមឲ្យពិភាក្សា ជាមួយនឹងអ្នកទិញសាជាថ្មីឡើងវិញ។ សម្ដេចតេជោហ៊ុនសែនបានស្នើឲ្យបញ្ឈប់ករណីរឹបអូសផ្ទះអ្នកទិញជាបន្ទាន់និងឲ្យស្រង់ទិន្នន័យនៃការរឹបអូសផ្ទះនេះជូនសម្តេច។ សម្ដេចថា÷"ចាប់ពីម៉ោងទទួលសារបស់ខ្ញុំគឺសុំឈប់!" ជាមួយគ្នានេះសម្ដេចតេជោក៏បានស្នើទៅ ដល់អ្នកបង់ផ្ទះឲ្យគោរពកាតព្វកិច្ចនៃការបង់ថ្លៃផ្ទះផងដែរ។

សម្ដេចតេជោហ៊ុនសែនសុំការយោគយល់ពីសំណាក់ម្ចាស់បុរីដែលលក់បុរីផ្ដល់ការ យោគយល់ចំពោះការលំបាករបស់ប្រជា ពលរដ្ឋដែលមានការយឺតយ៉ាវក្នុងការបង់ ប្រាក់និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះនេះ។ សម្ដេចតេជោបញ្ជាក់ថាបច្ចុប្បន្ននេះធនា គារជាតិនិងគ្រឹះស្ថានមីក្រូហិរញ្ញកំពុងរៀប ចំឡើងវិញលើគណនេយ្យរាប់សែនលើការបង់រំលស់ផ្ទះនេះដោយអូសបន្លាយរយៈ ពេលសម្រាប់ការបង់រំលស់ផ្ទះនេះ។ សម្ដេចតេជោហ៊ុនសែនស្នើទៅកាន់អ្នកឧក ញ៉ាលីហួរសហការជាមួយម្ចាស់បុរីនិងផ្នែកអចលនទ្រព្យពាក់ព័ន្ធធ្វើការដោះស្រាយចំពោះបញ្ហាការយឺតយ៉ាវការបង់ប្រាក់ស ម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបានហើយមិនត្រូវបានរឹបអូសផ្ទះ។

សម្ដេចតេជោហ៊ុនសែនណែនាំឲ្យជំនួយការរៀបចំបញ្ជីជូនសម្ដេចចំពោះបុរីណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋក្រោយពេលពលរដ្ឋមានការយឺតយ៉ាវក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅដើម្បីស្វែងរកដំណោះ ស្រាយលើបញ្ហានេះ។ជាមួយគ្នានេះសម្តេចក៏បានណែនាំឲ្យរៀបចំឥណទានឡើងវិញចំពោះវិធីបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋដោយត្រូវលទ្ធភាពបែបណាឲ្យប្រជាពលរដ្ឋអាចបន្តបង់ប្រាក់រំលស់ផ្ទះបាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ