• សុក្រ ១៦ តុលា ២០២៦ ១៧:៤១ ល្ងាច

តាមបណ្ដាខេត្តនៅភាគកណ្ដាលនិងភាគពាយ័ព្យអាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់

នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី 6ខែមិថុនាឆ្នាំ2023នេះបានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុ អាកាស(ចាប់ពីថ្ងៃទី7-13ខែមិថុនាឆ្នាំ 2023)តាមបណ្តាខេត្តនៅភាគកណ្តាលនិងភាគពាយ័ព្យអាចមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់មិនត្រូវឲ្យកូនតូចៗចេញក្រៅផ្ទះពេលកំពុងមានភ្លៀងធ្លាក់។ ក្រសួងធនធានទឹកបានឲ្យដឹងទៀតថាព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិ ពលប្រព័ន្ធសម្ពាធទាប(ITCZ)ដែលអូសបន្លាយលើប្រទេសថៃ,ឡាវនិងវៀតណាមគួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ÷

១.តំបន់ទំនាបកណ្តាល÷ -សីតុណ្ហភាពអប្បបរិមាមាន 23- 25°C -សីតុណ្ហភាពអតិបរមាមានពី32 -34°C -បណ្ដាខេត្តនៅភាគកណ្ដាលនិងភាគពា យ័ព្យអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ដោយឡែកចំពោះបណ្ដាខេត្ត- រាជធានីនៅភាគខាងក្រោមបរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។

២.តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បរមាមានពី24 -26°Cឪ -សីតុណ្ហភាពអតិបរមាមានពី30 -32°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរដែលផ្នែកខ្លះអាចច្រើនលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ ៣.តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាមានពី25-27°C -សីតុណ្ហភាពអតិបរមាមានពី30-32°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនទាំងលើផ្ទៃដីនិងផ្ទៃសមុទ្រលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់។ - អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្ម ជាតិអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ