ឃាត់ខ្លួនជនសង្ស័យចំនួន៤១នាក់ពាក់ព័ន្ធក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស
ភ្នំពេញ៖តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី២១ខែកក្កដាឆ្នាំ២០២២នេះថា៖ជនសង្ស័យចំនួន៤១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណីនៅទូទាំងប្រទេសថ្ងៃទី ២០ ខែកក្កដា។របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន៤១នាក់រួមមាន៖
+ជួញដូរ៨ករណីឃាត់១៦នាក់
+ដឹកជញ្ជូនរក្សាទុក៣ករណីឃាត់៤នាក់
+ប្រើប្រាស់៧ករណីឃាត់២១នាក់(ស្រី១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ខែកក្កដារួមមាន៖មេតំហ្វេតាមីន(Ice)ស្មើនឹង៨,៨៥
ក្រាមនិង៦កញ្ចប់តូចកេតាមីន(Ke)ស្មើនឹង២,០៥ក្រាម។
លទ្ធផលខាងលើ១១អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល៖១០អង្គភាព
១/មន្ទីរ៖ជួញដូរ១ករណីឃាត់១នាក់ប្រើប្រាស់៣ករណីឃាត់៥នាក់ចាប់យកIce ០១៧ក្រាម។
២/កំពង់ចាម៖ជួញដូរ១ករណីឃាត់៣នាក់ចាប់យកIce០,៩៥ក្រាម។
៣/កំពង់ស្ពឺ៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce០,២៥ក្រាម។
៤/កណ្តាល៖ជួញដូរ១ករណីឃាត់២នាក់រក្សាទុក២ករណីឃាត់៣នាក់និងអនុវត្តន៍ដីកា១ករណី
ចាប់១នាក់ចាប់យកIce២,៧១ក្រាមនិង៤កញ្ចប់តូច។
៥/ក្រចេះ៖ជួញដូរ១ករណីឃាត់៣នាក់ចាប់យកIce២កញ្ចប់តូច។
៦/រាជធានីភ្នំពេញ៖រក្សាទុក១ករណីឃាត់១នាក់ប្រើប្រាស់១ករណីឃាត់៣នាក់ស្រី១នាក់ចាប់យកIce០,១៧ក្រាម។
៧/ព្រៃវែង៖ជួញដូរ១ករណីឃាត់២នាក់ប្រើប្រាស់១ករណីឃាត់៣នាក់និងអនុវត្តន៍ដីកា១ករណី
ចាប់១នាក់ចាប់យកIce០,២២ក្រាម។
៨/រតនគិរី៖ប្រើប្រាស់១ករណីឃាត់៥នាក់និងអនុវត្តន៍ដីកា១ករណីចាប់១នាក់ចាប់យកIce០,០២ក្រាម។
៩/ស្វាយរៀង៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce៤,០២ក្រាមនិងKe២,០៥ក្រាម។
១០/ឧត្តរមានជ័យ៖ប្រើប្រាស់១ករណីឃាត់៥នាក់ចាប់យកIce០,១៥ក្រាម។
កងរាជអាវុធហត្ថ៖១អង្គភាព
១/បាត់ដំបង៖ជួញដូរ១ករណីឃាត់៣នាក់ចាប់យកIce០,១៩ក្រាម៕
- Tags :
- សង្គម