• អាទិត្យ ១៦ សីហា ២០២៦ ០៤:៣៦ ព្រឹក

ម្តាយមីងនិងក្មួយបង្កើតជិះម៉ូតូបុកគ្នាបណ្តាលឱ្យស្លាប់ទាំង2នាក់យ៉ាងរន្ធត់

ខេត្តកំពង់ស្ពឺ÷ម្តាយមីងនិងក្មួយបង្កើតបានជិះម៉ូតូបុកគ្នាបណ្តាលឲ្យស្លាប់ទាំង2នាក់យ៉ាងរន្ធត់។ នេះជាចៃដន្យដ៏អាក្រក់មិននឹកស្មានដល់ថាម្ដាយមីងនិងក្មួយបង្កើតបុកគ្នាស្លាប់បបែបនេះសោះ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោងជាង 3រសៀលថ្ងៃទី5ខែកុម្ភ:ឆ្នាំ2023។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងតាមបណ្តោយផ្លូវលេខ 140ចំណុចភូមិត្រពាំងខ្យងឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺរវាងម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GF-9021បើកបដោយឈ្មោះថែមគន្ធាភេទស្រីអាយុ42ឆ្នាំនៅភូមិពោធិឃុំរលាំងចកស្រុកសំរោងទងខេត្តកំពង់ស្ពឺបើកបរពីត្បូងទៅជើងមកដល់ចំណុចខាងលើបានបុកប៉ះម៉ូតូម៉ាកអ៉ិចស៊ិនទ័រពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះវែងចាន់នីភេទប្រុសអាយុ 18 ឆ្នាំរស់នៅភូមិពោធិឃុំរលាំងចកស្រុកសំរោងទងខេត្តកំពង់ស្ពឺបើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្លាប់ទាំង2នាក់។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការវាស់វែងតាមនីតិវិធីនិងប្រគល់សាកសពឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីគ្រោះថ្នាក់ចរាចរណ៍គួរសង្វេគនេះបានបណ្តាលឲ្យមីងនិងក្មួយត្រូវបាត់បង់អាយុជីវិតតែមួយប៉ព្រិចភ្នែកហើយក៏ជាគ្រោះថ្នាក់មួយដ៏កម្រពុំដែលជួបប្រទះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ